ប្រធានសភានៃប្រទេសកូរ៉េខាងត្បូងដឹកនាំដោយ ឯកឧត្តម ជុង អួយវ៉ា Chung UI-Hwa គ្រោងនឹង បំពេញទស្សនកិច្ចចំនួន ៤ថ្ងៃ នៅកម្ពុជា ដោយមានគំរោងចួលកម្មវិធីជួបចរចា និងសម្តែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំទាំង៣ស្ថាប័នកម្ពុជាផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ឧសភា ឆ្នាំ ២០១៥ ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េខាងត្បូង នឹងជួបចរចាជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន… ចូលជួបសម្តែងការគួរសម ប្រធានស្តីទីព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ និងចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ។
សេចក្តីប្រកាសព័ត៌មានបានអោយដឹងថា គណៈប្រតិភូសភាកូរ៉េខាងត្បូង នឹង គ្រោងទស្សនកិច្ចមជ្ឈមណ្ឌលគាំពារមាតា និងទារក… ទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាប… ចូលរួមក្នុងពិធីបើកមជ្ឈមណ្ឌលភ្នែកមិត្តភាពកម្ពុជា-កូរ៉េនៅមន្ទីរពេទ្យព្រះអង្កឌួង… អញ្ជើញទស្សនា សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងវាលពិឃាតជើងឯកផងដែរ ក្នុងដំណើរទស្សនកិច្ច ៤ថ្ងៃនៅកម្ពុជានេះ ។
[youtube id=”kfcjIDQYQU0″]