កាលពីរសៀលថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០១៥ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំកិច្ចប្រជុំពិភាក្សារវាងគណៈប្រតិភូគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត (គណៈកម្មាការទី១)នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈកម្មាការ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អំពីការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង នៅសាលប្រជុំ សាលាខេត្តបាត់ដំបង ។