ព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងត្រួតពិនិត្យការងាររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ដែលមានរបៀបវារៈដូចខាងក្រោម៖
១-ផែនការសកម្មភាពរបស់ក្រុមការងារយុវជនគណបក្សខេត្ត
២-សេចក្តីណែនាំកែសម្រួលរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបបធ្វើការរបស់ក្រុមការងារយុវជនគណបក្សខេត្ត ។