ព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៦ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបង បានរៀចំពិធីជិះកង់ចម្ងាយ១៨០៦០០ ម៉ែត្រ ដើម្បីចូលរួមលើកកម្ពស់កីឡាជាតិ និងជិះកង់ដើម្បីទីក្រុងស្អាត ទីក្រុងបៃតង ដែលមានការអញ្ជើញចូលរួមជិះកង់ពី ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត អភិបាលរងខេត្ត លោក អភិបាលក្រុង មន្ត្រីរាជការសាលាខេត្ត សាលាក្រុង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និសិ្សត ក្នុងក្រុងបាត់ដំបង ។