មូលនិធិសម្តេចក្រឡា​ហោម​១០,២លានរៀល ត្រូវបានក្រុមការងារ យកទៅចែកជូន​ស្រ្តីសម្រាលកូន គ្រួសាររមរណៈ និងជនចាស់ជរាទីទាល់ក្រនៅ​ឃុំភ្នំ​សំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង


នៅថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ឯកឧត្តម ហែម ថេង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមូល​និធិ​សម្តេច​ក្រឡាហោម ស ខេង ទៅចែកជូនស្រី្តទើបឆ្លងទន្លេហើយ គ្រួសារអ្នកមរណៈ ជនទីទ័លក្រ ចាស់ជរាឥតទីពឹង ជនពិការនិងអ្នកផ្ទុកមេរោគអេដស៍ នៅតាមខ្នងផ្ទះក្នុងភូមិ នានាក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។
ឯកឧត្តម ហែម ថេង បានថ្លែងថា ដោយមានការណែនាំជាប្រចាំរបស់ឯកឧត្តម សុខ ផល ប្រធានក្រុមការងារចុះជួយ ស្រុកបាណន់ រួចមកឯកឧ្តម និងសហការីបានដឹកនាំក្រុមការងារ នាំអំណោយគ្រឿង​ឧបភោគបរិភោគ និងថវិកាទៅចែកជូនប្រជាពលរដ្ឋ ដែលជាជនទីទ័លក្រ ចាស់ជរាឥតទីពឹង ជនពិការ ក្មេងកំព្រា អ្នកផ្ទុកនិងកើតជម្ងឺអេដស៍ មានចំនួន៥គ្រួសារ (ក្នុង៥ភូមិ)ដោយមួយគ្រួសារៗទទួលបាន អង្ករ៥០​គីឡូក្រាម មី២កេស ទឹកស៊ីអ៊ីវ ទឹកត្រី២យួរ ត្រីខកំប៉ុង២យួរ ប្រេងឆាចំណុះ៥លីត្រ១ដប នំធុង១ធុង សារ៉ុង១ ក្រមា១ និងថវិកា២០ម៉ឺនរៀល ។

​ដោយឡែកស្រ្តីទើបសម្រាលកូននិងគ្រសួសារមរណៈចំនួន៣៩នាក់ ក្រុមការងារបាននាំមូលនិធិសម្តេចក្រឡាហោម ស ខេង យកទៅចែកជូនតាមខ្នងផ្ទះដោយម្នាក់ៗទទួលបាន២០ម៉ឺនរៀល។

​​ឯកឧត្តម បានបន្តថា គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាកន្លងមក តែងតែយកចិត្តទុកដាក់ មកលើជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋជាប្រចាំ បានប្រើយុទ្ធសាស្រ្តសិល្បៈចែករំលែក ដោយមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់​ស្លាប់​ដោយអត់បាយនោះឡើយ ។

ប្រជាពលរដ្ឋមានស្រ្តីទើបសម្រាលកូន គ្រួសារអ្នកមរណៈ ជនចាស់ជរាឥតទីពឹង ជនពិការ ក្មេងកំព្រា អ្នកផ្ទុកនិងកើតជម្ងឺអេដស៍ ជនក្រីក្រទាំងអស់ បានថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា បាននាំអំណោយមកចែកជូនពួកគាត់ក្នុងគ្រាលំបាកក្នុងជីវភាព ដោយមិនប្រកាន់និន្នាការនយោបាយគណបក្សណាឡើយ តាមរយៈក្រុមការងារចុះជួយឃុំភ្នំសំពៅយើងនេះ ហើយបានប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យទទួលជ័យជម្នះ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕

IMG_4617 IMG_4618 IMG_4619 IMG_4620 IMG_4621 IMG_4622 IMG_4623 IMG_4624