ឯកឧត្តម សោម សឿន សមាជិក​គណៈ​កម្មាធិការ​កណ្តាល និងជា​ប្រធាន​គណៈ​ចាត់តាំង​នៃ​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឧទ្ទេសនាម​​ឯកសារ​គោលការណ៍​​ជូន​ដល់​គណៈ​កម្មាធិការ​គណបក្សប្រជាជន​កម្ពុជា ខេត្តបាត់ដំបង


រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី ០៥ ខែ​មីនា ឆ្នាំ​២០២០ គណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​បាត់ដំបង បាន​រៀបចំ​កម្ម​វិធី​ឧទ្ទេសនាម​ឯកសារ​គោលការណ៍​ការងារ​ចាត់តាំង កសាង​បក្ស និង​ឯកសារ​គោលការណ៍ អំពី​តួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការ​ចាត់តាំង និង​របៀប​របប​ធ្វើ​ការ​របស់​គណៈ​កម្មាធិការ​គណបក្ស​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រោម​អធិបតី​ភាព​ឯកឧត្តម សោម សឿន សមាជិក​គណៈ​កម្មាធិការ​កណ្តាល និងជា​ប្រធាន​គណៈ​ចាត់តាំង​នៃ​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ចូល​រួម​ឯកឧត្តម​ប្រតិភូ​អម​ដំណើរ ឯកឧត្តម​​ប្រធាន អនុ​ប្រធាន​​គណៈ​កម្មាធិការ​គណបក្ស​ខេត្ត ឯកឧត្តម លោកជំទាវ​សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​គណបក្ស​ខេត្ត លោក លោកស្រី​សមាជិក​គណៈ​កម្មាធិការ​គណបក្ស​ខេត្ត ព្រមទាំង​លោក លោកស្រី​ ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ក្រុង​-​ស្រុក ប្រធាន​ស្នាក់​ការ​បក្ស​ក្រុង​-​ស្រុក ប្រធានគណៈ​ចាត់តាំង​នៃ​គណៈ​កម្មាធិការ​គណបក្ស​ក្រុង​-​ស្រុក សរុប​ចំនួន ៩៧​នាក់​។​